និស្សិតស្រី​វ័យ​១៩​ឆ្នាំ​ ​ថត ​selfies​ ​រហូត​ធ្លាក់​ពី​​លើ​ ដំបូល​អាគារ​ស្លាប់

ចុចខាងក្រោមនេះដើម្បីមើលវីឌីអូ Click Here to Watch Video

និស្សិត​វ័យ​១៩ ឆ្នាំ​មួយ​រូប​បាន​ធ្លាក់​ពី​ជាន់​ទី​២០ ​ស្លាប់ បន្ទាប់ពី​ថត selfies លើ​ដំបូល​នៃ​អគារ​ខុន​ដូ​ក្នុង Ermita ទីក្រុង​ម៉ានីល កាលពី...

និស្សិត​វ័យ​១៩ ឆ្នាំ​មួយ​រូប​បាន​ធ្លាក់​ពី​ជាន់​ទី​២០ ​ស្លាប់ បន្ទាប់ពី​ថត selfies លើ​ដំបូល​នៃ​អគារ​ខុន​ដូ​ក្នុង Ermita ទីក្រុង​ម៉ានីល កាលពី​ល្ងាច​ ថ្ងៃ​អង្គារ។
ក្នុងករណី​ស៊ើបអង្កេត​នេះ មន្ត្រី​ប៉ូលិស​ Al Layugan បាន​និយាយថា Cristina Marie Pagalilauan មកពី​សាកលវិទ្យាល័យ​ឯកអគ្គរដ្ឋទូត ទើបតែ​បាន​ថតរូប selfies ជាមួយ​មិត្ត​រួម​ថ្នាក់ Jonea Mildred Ani រួច នៅ​លើ​ដំបូល​នៃ​អគារ Dahlia នៃ​ខុន​ដូ Suntrust Parkview លើ​ចិញ្ចើម​ផ្លូវ Natividad ខណៈ​ពេលដែល​នាង​បាន​ធ្លាក់ចុះ។
លោក Layugan អ្នកស៊ើប​អង្កេត​មនុស្ស​ឃាត​បាន​ប្រាប់​កាសែត Daily Inquirer ហ្វីលីពីន​ថា​៖” បើ​យោងតាម Ani នោះ​គឺ Pagalilauan មិន​ពេញ​ចិត្តនឹង​​​រូបថត ​ដែល​គេ​បាន​ថត​ឡើយ​ ដូច្នេះ​នាង​សម្រេចចិត្ត​ឡើង​ជញ្ជាំង​បង្កាន់ដៃ​ដើម្បី​ថត​”។ Ani បាន​និយាយថា នាង​មិនបាន​មើលឃើញ​ពី​ការធ្លាក់​របស់ Pagalilauan នោះទេ ព្រោះ​នាង​រវល់​តែ​មើល​រូបថត ដែល​ពួកនាង​បាន​ថត​រួច។
លោក Layugan បាន​បន្ត​និយាយថា​ ៖ “​អ្វី​ទាំងអស់​ដែល Ani ចងចាំ​នោះ​គឺ​នាង​ប្រាប់​មិត្ត​រួម​ថ្នាក់​របស់​នាង មិន​ឲ្យ​ឡើង​ជញ្ជាំង​នោះទេ​”​។​
លោក Layugan បាន​បន្ត​និយាយថា​ ៖ “​អ្វី​ទាំងអស់​ដែល Ani ចងចាំ​នោះ​គឺ​នាង​ប្រាប់​មិត្ត​រួម​ថ្នាក់​របស់​នាង មិន​ឲ្យ​ឡើង​ជញ្ជាំង​នោះទេ​”​។​

មន្ត្រី​ប៉ូលិស Amelito Lopez បាន​និយាយថា ការស្លាប់​ដោយ​ឧបទ្ទវហេតុ​នេះ​ត្រូវបាន​រាយការណ៍​ទៅកាន់​ប៉ូលិស​ក្រុង​ម៉ានីល ខណ្ឌ​ទី ៧ នាពេល​ល្ងាច ដោយ​លោក​បាន​និយាយថា គ្មាន​នរណាម្នាក់​ប្រញាប់ប្រញាល់​នាំ Pagalilauan ទៅ​មន្ទីរពេទ្យ​នោះទេ​ ហើយ​នៅពេលដែល​ប៉ូលិស​បាន​ទៅដល់​ទីនោះ សព​ត្រូវបាន​គេ​នាំទៅ​កាន់ St. Rich Funeral Homes បាត់ទៅហើយ​។​

លោក Layugan បាន​បន្ថែមទៀតថា អ្នក​ដែល​បានឃើញ​ឧបទ្ទវហេតុ ដែល​កើតឡើង​នោះ បាន​ប្រាប់ Ani ថា មិត្តភក្តិ​របស់​នាង​បាន​ស្លាប់បាត់​ជីវិត​ទៅហើយ​។​

បើ​យោងតាម​ប៉ូលិស​បាន​ឲ្យ​ដឹងថា​ ៖ លោក Layugan ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សិស្ស​ទាំងនោះ​បាននាំគ្នា​ទៅ​ខុន​ដូ​ក្រោយពេល​ចេញពី​សាលា ដោយសារតែ Ani ចង់​ប្តូរ​ពណ៌​សក់​ឲ្យ Pagalilauan​។ គ្មាន​នរណាម្នាក់​ក្នុងចំណោម​ក្មេងស្រី​ទាំងនេះ​ជា​អ្នក ដែល​រស់នៅ​ទីនោះ​ឡើយ​។ មិត្ត​ប្រុស​របស់ Pagalilauan ដែល​បច្ចុប្បន្ន​នៅឯ​កោះ Mindanao បាន​ជួល​ខុន​ដូ នៅឯ​ជាន់​ទី​បួន​។​

​នៅ​ទីនោះ មិត្ត​រួម​ថ្នាក់​ស្រីៗ​ទាំងនេះ​បាន​ពន្យារពេល​ប្តូរ​ពណ៌​សក់ ហើយ​បាន​សម្រេចចិត្ត​ទៅ​ថតរូប​វិញ​។ បន្ទាប់មក Pagalilauan បាន​ហៅ Ani ទៅលើ​ដំបូល ដូច្នេះ​ពួកគេ​អាច​មើល​ថ្ងៃ​លិច​នេះ ដោយបាន​និយាយថា វា​នឹង​ធ្វើឲ្យ​ផ្ទៃ​ខាងក្រោយ​នៃ​រូប​ស្រស់​ស្អាត​សម្រាប់​ការ​ថត​របស់​ពួកគេ​។​

បន្ទាប់ពី​ការថតរូប Ani បាន​បង្វែរ​ការចាប់អារម្មណ៍​របស់​នាង​ទៅកាន់​ទូរស័ព្ទ​វិញ ហើយ​ពិនិត្យមើល​រក​រូបភាព​ណា​ដែល​ស្អាត​។ Layugan បន្ថែមថា បន្ទាប់មក Pagalilauan បាន​និយាយថា​៖ “​ខ្ញុំ​ឡើង​ជញ្ជាំង​ហើយ ថត​យក​រូបខ្ញុំ​មក​”​។​
Ani មិនបាន​ឃើញ Pagalilauan ចេញ​នោះទេ នាង​គ្រាន់តែ​បានឮ​សំឡេង​តែប៉ុណ្ណោះ ដោយសារតែ​នាង​ជាប់រវល់​មើលរូប​ភាព​។ យ៉ាងណាក៏ដោយ ខណៈពេលដែល​នាង​រវល់​មើល​ទូរស័ព្ទ​របស់​នាង Ani ក៏បាន​ឆ្លើយ​ដែរ​ថា​៖ “​កុំ​! ប្រយ័ត្ន​ធ្លា​ក់​ណា​”​។​

រឿង​បន្ទាប់​ដែល Ani ឃើញ​នោះ គឺ​ពាក់កណ្តាល​នៃ​រាងកាយ Pagalilauan ធ្លាក់ចុះ​មកក្រោម​អគារ​បាត់ទៅហើយ​។​

លោក Layugan បាន​បន្តថា​៖ “Ani ស្វែងរក​ឆ្មាំ ដែល​អាចជួយ​ពួកគេ​បាន ប៉ុន្តែ​គ្មាន​នោះទេ​។ ​នៅ​ទីនោះ​គ្មាន​ទាំង​រថយន្ត​សង្គ្រោះបន្ទាន់ និង​គ្មាន​វេជ្ជបណ្ឌិត​ជំនួយ ឬ​គិលានុបដ្ឋាយិកា​នៅក្នុង​អគារ​នោះឡើយ​” ៕



COMMENTS

Name

all post,86,Cook,1,General Health,8,InterNews,4,NationalNews,5,Political,1,Social,12,SocialLife,10,Spot,8,Technology,4,VDO,4,ប្រលោមលោក,10,ព័ត៌មាន,10,សិល្បះកំសាន្ត,10,
ltr
item
verydayspost: និស្សិតស្រី​វ័យ​១៩​ឆ្នាំ​ ​ថត ​selfies​ ​រហូត​ធ្លាក់​ពី​​លើ​ ដំបូល​អាគារ​ស្លាប់
និស្សិតស្រី​វ័យ​១៩​ឆ្នាំ​ ​ថត ​selfies​ ​រហូត​ធ្លាក់​ពី​​លើ​ ដំបូល​អាគារ​ស្លាប់
https://1.bp.blogspot.com/-CAWw205yJrk/WLl1cY6ejvI/AAAAAAAAAWo/Enp1nLXNkH4tyWOzKhrdZSDrML2J_1ttgCLcB/s1600/q1.jpg
https://1.bp.blogspot.com/-CAWw205yJrk/WLl1cY6ejvI/AAAAAAAAAWo/Enp1nLXNkH4tyWOzKhrdZSDrML2J_1ttgCLcB/s72-c/q1.jpg
verydayspost
http://verydayspots.blogspot.com/2017/03/selfies.html
http://verydayspots.blogspot.com/
http://verydayspots.blogspot.com/
http://verydayspots.blogspot.com/2017/03/selfies.html
true
6139903163493020907
UTF-8
Loaded All Posts Not found any posts មើលទាំងអស់ អានបន្ត Reply Cancel reply Delete By Home PAGES POSTS មើលទាំងអស់ RECOMMENDED FOR YOU LABEL ARCHIVE SEARCH អត្ថបទទាំងអស់ សុំអភ័យទោស! មិនមានអត្ថបទដែលអ្នកស្វែងរកទេ ត្រលប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បត្តិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បត្តិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្ដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ធ្នូ មករា កុម្ភៈ មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ ទើបតែអំបាញ់ម៉ិញ ១ នាទីមុន $$1$$ នាទីមុន ១ ម៉ោងមុន $$1$$ ម៉ោងមុន ម្សិលម៉ិញ $$1$$ ថ្ងៃមុន $$1$$ អាទិត្យមុន ជាង ៥ អាទិត្យកន្លងទៅ Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy