លោក សម រង្ស៊ី បង្ហាញការគាំទ្រដល់ការតស៊ូមតិដោយអហិង្សារបស់សកម្មជនបរិស្ថាន

ចុចខាងក្រោមនេះដើម្បីមើលវីឌីអូ Click Here to Watch Video

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ថ្មីៗនេះបានបញ្ជាក់ថា សកម្មជនបរិស្ថាន ប្រមាណជាង២០នាក់ បានជួបជុំគ្នា និងកាន់បដា ដែលមានសរសេរពាក់ព័ន្...

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ថ្មីៗនេះបានបញ្ជាក់ថា សកម្មជនបរិស្ថាន ប្រមាណជាង២០នាក់ បានជួបជុំគ្នា និងកាន់បដា ដែលមានសរសេរពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន នៅមុខសាលាឧទ្ធរណ៍ ដើម្បីផ្តល់កម្លាំងចិត្តដល់សកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ ចំនួនបីរូប ដែលត្រូវបានសាលាដំបូងខេត្តកោះកុង កាត់ទោសឲ្យជាប់ពន្ធនាគារកន្លងទៅ រួមមានលោក ទ្រី សុវិគា លោក សាន់ ម៉ាឡា និងលោក ស៊ីម សំណាង ខណៈដែលសាលាឧទ្ធរណ៍បើកសវនាការលើបណ្ដឹងសាទុក្ខរបស់ពួកគាត់។ ប៉ុន្តែត្រូវក្រុមសន្តិសុខខណ្ឌដូនពេញរារាំង និងបញ្ឈប់មិនឱ្យកាន់បដា បញ្ចេញមតិឡើយ។
ជាលទ្ធផលសំណុំរឿងក្រុមចលនាមាតាធម្មជាតិទាំងបីរូប ត្រូវសាលាឧទ្ធរណ៍សម្រេចតម្កល់ការសម្រេចរបស់សាលាដំបូងខេត្តកោះកុង ទុកជាបានការ និងទុកមួយខែឲ្យពួកគេប្ដឹងទាស់។ ចំណែកមេធាវីការពារក្តីសកម្មជនទាំងបីរូបដែលកំពុងរស់នៅក្រៅប្រទេស មិនទាន់មានគម្រោងប្ដឹងទាស់ទៅតុលាការកំពូលនៅឡើយទេ។ ក្រុមសកម្មជនការពារបរិស្ថាន នៃអង្គការចលនាមាតាធម្មជាតិ ចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍ដែលតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកោះកុង នេះថាមិនឈរលើគោលការណ៍ឯករាជ្យ និងយុត្តិធម៌។
ជុំវិញបញ្ហាខាងលើនេះ លោក សម រង្ស៊ី កន្លងមកបានរិះគន់ថា សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជននយោបាយ សកម្មជនបរិសស្ថានជាអាទិ៍ ដែលតស៊ូមតិដោយអហិង្សា និងទាមទារយុត្តិធម៌ដែលមានផលប្រយោជន៍សាធារណៈ តែងតែត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាធ្វើទុក្ខបុកម្នេញ និងផ្តន្ទាទោសយ៉ាងអយុត្តិធម៌ ។ ផ្ទុយទៅវិញឈ្មួញមានអំណាចខិលខូច និងមន្រ្តីពុករលួយដែលគាបសង្កត់ប្រជាពលរដ្ឋក្រីក្រ និងកិបកេងផលប្រយោជន៍សាធារណៈមិនដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលផ្ទន្ទាទោសតាមផ្លូវច្បាប់ឡើយ៕

COMMENTS

Name

all post,86,Cook,1,General Health,8,InterNews,4,NationalNews,5,Political,1,Social,12,SocialLife,10,Spot,8,Technology,4,VDO,4,ប្រលោមលោក,10,ព័ត៌មាន,10,សិល្បះកំសាន្ត,10,
ltr
item
verydayspost: លោក សម រង្ស៊ី បង្ហាញការគាំទ្រដល់ការតស៊ូមតិដោយអហិង្សារបស់សកម្មជនបរិស្ថាន
លោក សម រង្ស៊ី បង្ហាញការគាំទ្រដល់ការតស៊ូមតិដោយអហិង្សារបស់សកម្មជនបរិស្ថាន
https://2.bp.blogspot.com/-ET7gLM5D4Tg/WKmNbyJ-YjI/AAAAAAAAAQk/aLcVS2k5EsAAqq39DgH6BHM5mNaXXWtrACLcB/s640/IMG_2047.jpg
https://2.bp.blogspot.com/-ET7gLM5D4Tg/WKmNbyJ-YjI/AAAAAAAAAQk/aLcVS2k5EsAAqq39DgH6BHM5mNaXXWtrACLcB/s72-c/IMG_2047.jpg
verydayspost
http://verydayspots.blogspot.com/2017/02/blog-post_63.html
http://verydayspots.blogspot.com/
http://verydayspots.blogspot.com/
http://verydayspots.blogspot.com/2017/02/blog-post_63.html
true
6139903163493020907
UTF-8
Loaded All Posts Not found any posts មើលទាំងអស់ អានបន្ត Reply Cancel reply Delete By Home PAGES POSTS មើលទាំងអស់ RECOMMENDED FOR YOU LABEL ARCHIVE SEARCH អត្ថបទទាំងអស់ សុំអភ័យទោស! មិនមានអត្ថបទដែលអ្នកស្វែងរកទេ ត្រលប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បត្តិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បត្តិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្ដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ធ្នូ មករា កុម្ភៈ មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ ទើបតែអំបាញ់ម៉ិញ ១ នាទីមុន $$1$$ នាទីមុន ១ ម៉ោងមុន $$1$$ ម៉ោងមុន ម្សិលម៉ិញ $$1$$ ថ្ងៃមុន $$1$$ អាទិត្យមុន ជាង ៥ អាទិត្យកន្លងទៅ Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy