អ្នកគាំទ្រក្រុមហង្សក្រហម Liverpool នៅកម្ពុជាម្នាក់ បានទៅដល់កីឡដ្ឋាន Anfield ដោយថតរូបទង់ជាតិកម្ពុជានៅទីនោះ ជា...
អ្នកគាំទ្រក្រុមហង្សក្រហម Liverpool នៅកម្ពុជាម្នាក់ បានទៅដល់កីឡដ្ឋាន Anfield ដោយថតរូបទង់ជាតិកម្ពុជានៅទីនោះ ជាលើកដំបូងគេបង្អស់ នៅសប្ដាហ៍នេះ។
កញ្ញា សុខប៉ូលីន ដែលជា Admin ទំព័រ Facebook: Cambodia Liverpool Fans Club បានទៅដល់ប្រទេសអង់គ្លេសពីរបីខែមកហើយ បន្ទាប់ពីនាងជាប់អាហារូបករណ៍ទៅសិក្សានៅទីនោះ ប៉ុន្តែនាងទើបទៅទស្សនាទីក្រុង Liverpool និងទៅដល់កីឡដ្ឋាន Anfield របស់ក្រុមហង្សក្រហម នៅសប្ដាហ៍នេះទេ។

កញ្ញា សុខប៉ូលីន កាន់ទង់ជាតិកម្ពុជា នៅកីឡដ្ឋាន Anfield
Liverpool ជាក្លឹបធំបំផុតមួយរបស់អង់គ្លេស ដែលធ្លាប់លើកពានលីគកំពូល ១៨សម័យកាល និងជាក្រុមអង់គ្លេសតែមួយគត់ ដែលលើកពានកំពូលអឺរ៉ុប UEFA Champions League ច្រើនជាងគេបំផុត រហូតដល់ ៥ដង។ ក្រុមហង្សក្រហម ដែលដឹកនាំដោយអ្នកចាត់ការ Jurgen Klopp មានអ្នកគាំទ្ររាប់លាននាក់នៅលើពិភពលោក ខណៈដែលនៅកម្ពុជា ក៏មានអ្នកគាំទ្រយ៉ាងច្រើនកុះករផងដែរ៕
COMMENTS