ប្តីពូកែក្បាច់ ប្រពន្ធឱបបង្វេចរត់

ចុចខាងក្រោមនេះដើម្បីមើលវីឌីអូ Click Here to Watch Video

ជាទូទៅ ការរួមសង្វាសរវាងគូសង្សារ ឬ ប្តីប្រពន្ធខ្មែរយើង ច្រើនតែអនុវត្តតាមក្បាច់ធម្មជាតិបង្កើតមក។ តែបើពួកអឺរ៉ុបវិញ ចូលចិត្តក្បាច់៣២បែប ដែលនារីខ...

ជាទូទៅ ការរួមសង្វាសរវាងគូសង្សារ ឬ ប្តីប្រពន្ធខ្មែរយើង ច្រើនតែអនុវត្តតាមក្បាច់ធម្មជាតិបង្កើតមក។ តែបើពួកអឺរ៉ុបវិញ ចូលចិត្តក្បាច់៣២បែប ដែលនារីខ្មែរយើងមិនចូលចិត្តឡើយ។ សម្រាប់បុរសម្នាក់នេះ ត្រូវបានអតីតប្រពន្ធទម្លាយថា នាងឱបបង្វេចរត់ចោលប្តី មិនមែនមកពីកត្តាជីវភាពក្រីក្រឡើយ គឺទ្រាំកម្លាំងតណ្ហាប្តីមិនបាន ដែលចូលចិត្តប្រើស្នៀតចំតិតចំតូងអាក្រក់អាក្រីដូចពួកអឺរ៉ុប និងមានរយៈពេលយូរស្ទើរដាច់ខ្យល់ស្លាប់…

លលោក ដាំ ភក្តី អាយុ៣៩ឆ្នាំ រស់នៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា លោកមានស្រុកកំណើតនៅភូមិទួលប៉ែន ឃុំតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម ឯណោះ។ ប៉ុន្តែ ក្រោយពីរៀបការជាមួយប្រពន្ធឈ្មោះ ចេវ ហាច អាយុប្អូន២ឆ្នាំ ក៏បាននាំគ្នាធ្វើចំណាកស្រុកមករកស៊ីនៅទីកន្លែងកំពុងរស់នៅសព្វថ្ងៃនេះ រួមរស់ជាមួយគ្នាបង្កើតបានកូន ២នាក់  សម្រាប់តពូជពង្សវង្សត្រកូលទៅថ្ងៃមុខ។ នៅពេលរួមរស់ជាមួយគ្នាដំបូង ប្តីប្រពន្ធលោកស្រឡាញ់ល្អូកល្អិននឹងគ្នាណាស់ ដូចទឹកនិងត្រី ដោយខំប្រឹងរកស៊ីស្មើដៃគ្នារហូតសន្សំប្រាក់ទិញបានដីស្រែចម្ការសម្រាប់បង្កបង្កើនផល សង់ផ្ទះធំទ្រនំខ្ពស់ មាន សម្ភារៈប្រើប្រាស់ឥតខ្វះ  មានជីវភាពធូរធារ រស់នៅមានមុខមានមាត់ក្នុងស្រុកភូមិម្នាក់ដែរ។ លុះក្រោយមក លោកបានរាប់អានស្រីម្នាក់ឈ្មោះ ម៉ែ ម៉ីសៀក ធ្វើជាបងស្រីធម៌ និងមានភាពស្និទ្ធស្នាលគ្នាដូចបងប្អូនបង្កើត ធ្វើឱ្យប្រពន្ធលោកមានចិត្តប្រចណ្ឌប្តីជាមួយបងស្រីធម៌ដែលជាដើមចមឱ្យប្តីប្រពន្ធលោកជួបរឿង រ៉ាវឈ្លោះប្រកែកគ្នាជាហូរហែ រហូតលោកទប់កំហឹងខ្លួនឯងលែងបាន ក៏ប្រើអំពើហិង្សាវាយតប់រូបរាងកាយប្រពន្ធបណ្តាលឱ្យបែកមាត់ ជាំមុខ  ខៀវភ្នែកចំនួន២ដងទៀតផង ធ្វើឱ្យនាងអន់ចិត្តនាំកូនរត់ចោលលោកបាត់ទៅ។

លោក ដាំ ភក្ដី និងម៉ែ ម៉ីសៀក(បងស្រីធម៌)
លោក ដាំ ភក្ដី និងម៉ែ ម៉ីសៀក(បងស្រីធម៌) និងផ្ទះលោក ដាំ ភក្ដី

លោករំឭកថា នៅថ្ងៃនោះ ក្រោយពីលោកជ្រុលដៃវាយនាងរួច ប្តីប្រពន្ធពួកលោកក៏ផ្សះផ្សាត្រូវរ៉ូវគ្នាវិញ បន្ទាប់ពីពាក់មុខយក្សដាក់គ្នា ដេកគ្រែផ្សេងគ្នាអស់រយៈពេល៤យប់។  មុនពេលនាំកូនចេញទៅ នាងនិយាយរកប្តីជាធម្មតាដូចជាគ្មានរឿងអ្វីឡើយ ហើយយប់ឡើង នាងបើកដៃឱ្យប្តីរួមរ័កមេត្រីដល់ទៅ៣ដងឯណោះ គ្មានហាមាត់ប្រកែកមួយម៉ាត់ឡើយ។ តែដឹងអី ព្រឹកឡើងនាងសុំប្តីនាំកូនទៅទិញប្រេងសាំងនៅឃុំស្រអែម ហើយក៏បាត់ស្រមោលសូន្យ មិនដឹងជានាងនាំកូនទៅសំងំរស់នៅទីកន្លែងណា  ទោះជាលោកខំប្រឹងដើររកស៊ើបសួរគ្រប់ផ្ទះបងប្អូនក៏គ្មានដំណឹងដែរ។ បើគិតមកដល់ពេលនេះ មានរយៈពេលជាង១ឆ្នាំហើយ។ ក្រោយពីប្រពន្ធចុះចោលទៅបានប្រហែលរយៈពេល១ខែ លោកជួបស្នេហ៍ជាមួយប្រពន្ធទី២ឈ្មោះ សាវឿន ហៅស៊ីណា ធ្វើជាអ្នកស្អំបេះដូងតាមទ្រឹស្តី “សេះដាច់យកសេះតាម”។ ប៉ុន្តែគួរឱ្យស្តាយ ក្រោយរួមរស់ជាមួយគ្នាបានមួយរយៈខ្លី ស្រាប់តែប្រពន្ធនេះវេចបង្វេចរត់ចោលលោក ព្រោះពេលនោះលោកមិនអាចរកប្រាក់ផ្គាប់ចិត្តនាងបាន ធ្វើឱ្យលោកធ្លាក់ខ្លួនជាបុរសពោះម៉ាយ២ភ្លើងមកទល់សព្វថ្ងៃ។  ប៉ុន្តែ លោកនៅតែព្យាយាមស៊ើបសួររកប្រពន្ធទី១ដដែល ឱ្យតែដឹងថា នាងកំពុងរស់នៅទីកន្លែងណា លោកនឹងស្កាត់ទៅរួមរស់ជាមួយនាងជាមិនខាន  ព្រោះលោកមានចិត្តអាណិតស្រឡាញ់ប្រពន្ធកូនណាស់។
ដោយឡែកនាង សាវឿន ជាប្រពន្ធទី២បានឱ្យដឹងតាមទូរស័ព្ទថា នាងទៅយកលោក ដាំ ភក្តី ធ្វើប្តីដោយក្តីអាណិតព្រោះយល់ថា ប្រពន្ធដើមរត់ចោល  មានចិត្តមិនល្អចំពោះប្តី ទើបនាងប្រថុយខ្លួនទៅសាងអនាគតជាមួយប្តីរូបនេះដោយសង្ឃឹមថា នឹងរស់នៅជាមួយមានអនាគតល្អ ជីវិតមានន័យ។  តែដឹងអី មិនខុសពីរងថ្មបាក់ឡើយ ព្រោះប្តីរូបនេះជាមនុស្សញៀនស្រា ស្រវឹងខួប ចូលចិត្តប្រើអំពើហិង្សាលើប្រពន្ធណាស់ ទើបនាងសម្រេចចិត្តចែកផ្លូវគ្នាដើរជាមួយប្តីរូបនេះវិញទៅ។
នាង សាវឿន បញ្ជាក់ថា តាមពិតទៅ នាងចុះចេញមកនេះ មិនមែនរឿងប្តីគ្មានប្រាក់ ឬ បញ្ហាជីវភាពទេ  ប៉ុន្តែមកពីទប់ទល់កម្លាំងតណ្ហារបស់ប្តីមិនបាន មួយយប់ៗកេះកៀវប្រពន្ធរួមភេទឥតឈប់ រកពេលដេកពួនមិនបាន ហើយធ្ងន់កជាងនេះទៅទៀត ប្រើសុទ្ធតែស្នៀតសាហាវៗចំតិតចំតូងអាក្រក់អាក្រី ធ្វើត្រាប់តាមវីដេអូសិច។ តើឱ្យស្រីណាទ្រាំបាននោះ? ហេតុនេះហើយ ទើបប្រពន្ធដើមនាំកូនរត់ចោល ប្រហែលជាទ្រាំមិនបាននឹងកម្លាំងតណ្ហារបស់ប្តីរូបនេះដូចនាងដែរ ព្រោះឮអ្នកជិតខាងលួចខ្សឹបប្រាប់នាងថា ប្រពន្ធដើម របស់ប្តីនេះ ដើរត្អូញត្អែរនិយាយប្រាប់ថា ប្តីខ្លួនខ្លាំងណាស់ពេលយប់។
អ្នកស្រី ស.គ.យ អាយុ៤១ឆ្នាំ និងនាង ស.ក អាយុ៣២ឆ្នាំ បានឱ្យដឹងក្នុងលក្ខខណ្ឌមិនឱ្យថតរូបថា កាលពីមិនទាន់នាំកូនរត់ចោលប្តី នាង ចេវ ហាច ជាប្រពន្ធដើមតែងត្អូញត្អែរប្រាប់អ្នកជិតខាងថា ប្តីនាងខ្លាំងការងារយប់ណាស់ មិនដូចប្តីគេឡើយ ប្រើក្បាច់ដូចអឺរ៉ុប នាងទប់ទល់លែងជាប់ហើយ។  បន្ទាប់មក ក៏នាំកូនរត់ចោលបាត់តែម្តងទៅ។ ចំណែកលោក ភក្តី ជាប្តី មិនឃើញកើតទុក្ខនឹកប្រពន្ធឡើយដោយមួយថ្ងៃៗគិតតែនិយាយទូរស័ព្ទទាក់ទងស្រីញីរហូតបានបង្កាត់ភ្លើងស្នេហ៍ជាមួយប្រពន្ធទី២ ឱបបង្វេចរត់ឡើងដល់ផ្ទះ តែរួមរស់ជាមួយគ្នាមិនទាន់ជក់បារីអស់មួយដើមស្រួលបួលផង ប្រពន្ធទី២នេះក៏ឱបបង្វេចចុះចេញវិញបាត់ ដោយសារទប់ទល់នឹងស្នៀតលើគ្រែដ៏សាហាវរបស់លោក ភក្តី មិនបាន។
ចំពោះអ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងស្របគ្នាថាលោក ភក្តី ជាមនុស្សញៀនស្រា ស្រវឹងធ្លាក់ភ្នែករាល់ថ្ងៃ  ហើយចូលចិត្តប្រើអំពើហិង្សាវាយតប់ប្រពន្ធទៀតផង។ រីឯការងារយប់ព្រលប់កាន់តែខ្លាំងទៅទៀត ចូលចិត្តប្រើក្បាច់ធ្វើត្រាប់តាមវីដេអូសិច ចំតិតចំតូង ទើបធ្វើឱ្យប្រពន្ធទាំង២នាក់ទ្រាំមិនបាននាំគ្នារត់ចោលអស់។ ហើយបើលោក ភក្តី មិនកែប្រែចំណុចអាក្រក់ទាំងនេះចោលទេ ទោះជាលោកយកប្រពន្ធក្រោយប៉ុន្មាននាក់ទៀតក៏រស់នៅជាមួយមិនកើតដែរ៕

COMMENTS

Name

all post,86,Cook,1,General Health,8,InterNews,4,NationalNews,5,Political,1,Social,12,SocialLife,10,Spot,8,Technology,4,VDO,4,ប្រលោមលោក,10,ព័ត៌មាន,10,សិល្បះកំសាន្ត,10,
ltr
item
verydayspost: ប្តីពូកែក្បាច់ ប្រពន្ធឱបបង្វេចរត់
ប្តីពូកែក្បាច់ ប្រពន្ធឱបបង្វេចរត់
https://3.bp.blogspot.com/-iBB_NNy4bHg/WKgRywOIWUI/AAAAAAAAANY/KUafEz4z5OkumsiusDpWN4PgG3tdp3CoACLcB/s640/1-85.jpg
https://3.bp.blogspot.com/-iBB_NNy4bHg/WKgRywOIWUI/AAAAAAAAANY/KUafEz4z5OkumsiusDpWN4PgG3tdp3CoACLcB/s72-c/1-85.jpg
verydayspost
http://verydayspots.blogspot.com/2017/02/blog-post_88.html
http://verydayspots.blogspot.com/
http://verydayspots.blogspot.com/
http://verydayspots.blogspot.com/2017/02/blog-post_88.html
true
6139903163493020907
UTF-8
Loaded All Posts Not found any posts មើលទាំងអស់ អានបន្ត Reply Cancel reply Delete By Home PAGES POSTS មើលទាំងអស់ RECOMMENDED FOR YOU LABEL ARCHIVE SEARCH អត្ថបទទាំងអស់ សុំអភ័យទោស! មិនមានអត្ថបទដែលអ្នកស្វែងរកទេ ត្រលប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បត្តិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បត្តិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្ដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ធ្នូ មករា កុម្ភៈ មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ ទើបតែអំបាញ់ម៉ិញ ១ នាទីមុន $$1$$ នាទីមុន ១ ម៉ោងមុន $$1$$ ម៉ោងមុន ម្សិលម៉ិញ $$1$$ ថ្ងៃមុន $$1$$ អាទិត្យមុន ជាង ៥ អាទិត្យកន្លងទៅ Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy