កូនប្រសាវ៉ៃបោចសក់ប្រពន្ធ២ឆ្នាំពេញ ម៉ែក្មេកដេញចេញពីផ្ទះ

ចុចខាងក្រោមនេះដើម្បីមើលវីឌីអូ Click Here to Watch Video

នារីម្នាក់នេះត្រូវបានម្តាយឱ្យដឹងថា កាលនាងចេញទៅធ្វើការរោងចក្រ បានភ្លើតភ្លើនបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសឈ្មោល រហូតជ្រុលជ្រួសពោះធំ ទើបនាំប្តីឥត...

នារីម្នាក់នេះត្រូវបានម្តាយឱ្យដឹងថា កាលនាងចេញទៅធ្វើការរោងចក្រ បានភ្លើតភ្លើនបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសឈ្មោល រហូតជ្រុលជ្រួសពោះធំ ទើបនាំប្តីឥតខាន់ស្លាឱ្យឪពុកម្តាយស្គាល់មុខ។ តែដឹងអី ប៉ះចំប្រុសញៀនថ្នាំ វ៉ៃបោចសក់ប្រពន្ធឱ្យរងទុក្ខ២ឆ្នាំ ដើម្បីទារលុយប្រពន្ធទិញថ្នាំជក់ ធ្វើឱ្យ ម៉ែក្មេកទ្រាំមិនបាន ក៏ដេញចេញពីផ្ទះ…

-លោកយាយ លួន ខន អាយុ៦០ឆ្នាំ រស់នៅភូមិរើសពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបរាប់ឱ្យដឹងថា គាត់មានប្តីឈ្មោះ យឹម ផន អាយុ៧៨ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតបានកូនចំនួន៧នាក់ (ស្រី២ ប្រុស៥) ដោយចាប់របរធ្វើស្រែចម្ការចិញ្ចឹមជីវិត ក្នង្នុនោះមានកូនស្រីទី៥ ម្នាក់ឈ្មោះ យឹម សុខឃីន អាយុ២២ឆ្នាំ មានប្តីឥតខាន់ស្លាមានឈ្មោះ ថា អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង និងជាមនុស្សញៀនថ្នាំ។ ចំណងស្នេហ៍របស់ពួកគេផ្តើមឡើងតាមរយៈប្រព័ន្ធទូរស័ព្ទយ៉ាងផ្អែមល្ហែមនៅគ្រាដែលកូនស្រីគាត់ចេញទៅធ្វើការរោងចក្រកាត់ដេរ។  លុះស្គាល់ចិត្តិថ្លើមគ្នាជ្រៅរាក់ត្រជាក់ក្តៅ ពួកគេណាត់ជួបគ្នាប្តូរសាច់ប្តូរឈាមហួសគន្លងប្រពៃណីនៅទីរួមខេត្តកំពង់ស្ពឺ។ បន្ទាប់មក ពួកគេនាំគ្នាទៅសាងក្បូនស្នេហ៍នៅទីក្រុងភ្នំពេញដោយជួលបន្ទប់ស្នាក់នៅតែមួយរួមគ្នាក្នុងនាមជាប្តីប្រពន្ធឥតខាន់ស្លា មិនក្រែងចិត្តឪពុកម្តាយ ឬមិនខ្លាចក្រុមគ្រួសារអាប់ឱនកិត្តិយសឡើយ។
ស្ត្រីជាម្តាយបន្តថា ក្នុងពេលកូនស្រីប្រឡូកលេងល្បែងស្នេហ៍ទុំមុនស្រគាលជាមួយប្រុសឈ្មោល នាងពូកែលាក់បាំងណាស់ មិនឱ្យក្រុមគ្រួសារដឹង ឡើយ។ លុះរយៈពេល២ឆ្នាំក្រោយមក បន្ទាប់ពីនាងថ្លោះធ្លោយពោះធំ មើលទៅមិនដឹងលាក់បាំងតទៅទៀតបាន  ទើបកូនស្រីនាំប្តីឥតខាន់ស្លារូបនេះមកផ្ទះឱ្យឪពុកម្តាយស្គាល់មុខ ធ្វើឱ្យក្រុមគ្រួសារអស់សង្ឃឹមនិងអាប់ឱនកិត្តិយសដោយសារកូនស្រីរូបនេះជាខ្លាំង។  ប៉ុន្តែមិនដឹងជាធ្វើយ៉ាងណា បើជ្រុលជ្រួសអង្ករក្លាយជាបាយទៅហើយ។

លោក យឹម ផន និងអ្នកស្រី លួន ខន (ជាឪពុកម្ដាយនាង)
លោកតា យឹម ផន និងលោកយាយ លួន ខន (ជាឪពុកម្ដាយនាង)

ស្ត្រីជាម្តាយរូបនេះបន្តថា គ្រាន់តែឃើញកូនប្រសាឥតខាន់ស្លារូបនោះនៅថ្ងៃដំបូងភ្លាម ប្តីប្រពន្ធពួកគាត់មើលដឹងថាគេជាក្មេងមិនល្អបាត់ទៅហើយ។  ប៉ុន្តែ មិនដឹងជាត្រូវធ្វើយ៉ាងណា បើកូនស្រីស្រឡាញ់គេងប់ងុលយ៉ាងនេះ។ ទីបំផុត អ្វីដែលពួកគាត់មើលឃើញ ពិតជាត្រឹមត្រូវគ្មានខុសឡើយ ពោលគឺ ក្រោយពីរួមរស់ជាមួយួគ្នានៅផ្ទះគាត់មួយរយៈខ្លី កូនប្រសារូបនេះមិនចេញទៅធ្វើការរកប្រាក់ចិញ្ចឹមជីវិតទេ  មួយថ្ងៃៗគិតតែពីព័ទ្ធវង់ផឹកស្រាស្រវឹងធ្លាក់ភ្នែក យប់ឡើងមិនទាន់ ចាប់អូសដៃប្រពន្ធចូលបន្ទប់ឱ្យបម្រើចំណីកាមគុណរបស់គេ  ជាពិសេស ឱ្យតែខឹងម្តងៗចាប់បោចសក់វាយប្រពន្ធគ្មានប្រណីដៃ។ ប៉ុន្តែ កូនស្រីមិនទម្លាយការពិតឱ្យគាត់ដឹងឡើយ ព្រោះតែនាងដឹង ខ្លួនខុស ហ៊ានយកប្តីចិត្តឯង។ លុះប្តីប្រពន្ធពួកគាត់ងឿងឆ្ងល់ លួចតាមដានទើបដឹងថា កូនប្រសាឥតខាន់ស្លារូបនេះជាមនុស្សញៀនថ្នាំ។ ពួកគាត់ឃើញ ផ្ទាល់ភ្នែកខណៈដែលគេកំពុងសំងំជក់ថ្នាំនៅក្នុងបន្ទប់។ កន្លងមក គាត់សង្កេតឃើញ១ថ្ងៃគេទារលុយពីប្រពន្ធចំនួន ២ ម៉ឺនរៀលយកទៅទិញថ្នាំជក់។  បើគ្មានប្រាក់ឱ្យទេ កូនស្រីរបស់គាត់ច្បាស់ជាត្រូវកណ្តាប់ដៃរន្ទះជើងរបស់ប្តីញៀនថ្នាំរូបនេះទ្រមខ្លួនជាមិនខាន។ មានថ្ងៃខ្លះអត់លុយ រូបគេចាប់បង្ខំឱ្យប្រពន្ធកាត់សក់លក់តម្លៃ ៨ ម៉ឺនរៀលយកទៅទិញថ្នាំជក់ សូម្បីតែកូនស្រីគាត់សុំលុយទិញអង្ករដាំបាយចម្អែតក្រពះបំបាត់ភាពស្រេក ឃ្លាន ត្រូវប្តីគម្រក់រូបនេះចាប់វាយច្របាច់កស្ទើរស្លាប់ស្ទើររស់។ អត់អីក៏អត់ចុះ ឱ្យតែអញបានជក់ថ្នាំ។
លោកយាយ លួន ខន បន្តឱ្យដឹងទៀតថា កូនប្រសារូបនេះមិនត្រឹមតែចូលចិត្តប្រើកម្លាំងបាយលើប្រពន្ធទេ ថែមទាំងជេរប្រមាថដៀលពូជអម្បូរគាត់ យ៉ាងចាស់ដៃទៀតផង ទើបកូនស្រីឆ្អែតចិត្តក៏ព្រមនិយាយការពិតទទួលកំហុសដែលមកពីនាងជាស្រីល្ងង់ខ្លៅ ចិត្តងាយ  គ្រាន់តែគេប្រើពាក្យសម្តីលួងលោមប្រលោមស្នេហ៍បន្តិច ក៏ប្រគល់ព្រហ្មចារីឱ្យប្រុសដែលមិនដឹងប្រវត្តិ ឆីគ្មានស្រណោះ។ លុះរួមរស់ជាមួយគ្នាបាន ២-៣ខែ ទើបដឹងថាប្តីឥតខាន់ស្លារបស់នាងជាមនុស្សប្រើប្រាស់គ្រឿងញៀន។ ពេលនោះ ទោះជានាងចង់ដកខ្លួនដើរត្រឡប់ក្រោយក៏ហួសពេលដែរ  ហើយកាន់តែធ្ងន់កបំផុតនៅពេលប្តីបែកថ្នាំម្តងៗ តែងចាប់ប្រពន្ធវាយដំ និង បង្ខំរួមភេទគ្មានស្គាល់សុខទុក្ខប្រពន្ធឡើយ។ ក្នុងរយៈពេល២ឆ្នាំរួមរស់ជាមួយគ្នា នាងស្គាល់ទារុណកម្មរបស់ប្តីហេងស៊យរូបនេះគ្រប់រសជាតិអស់ហើយ ធ្វើឱ្យនាងរស់នៅជាមួយនឹងទឹក ភ្នែករាល់ថ្ងៃ គ្រាន់តែមិនទម្លាយឱ្យក្រុមគ្រួសារដឹងតែប៉ុណ្ណោះ។ រូបគាត់មិនអាចទ្រាំនឹងទង្វើអសីលធម៌របស់កូនប្រសាហេងស៊យនោះបានតទៅទៀត ក៏បានក្រោកតតាំងមិនឱ្យគេវ៉ៃបោចសក់កូនស្រីរបស់គាត់ទៀតឡើយ ដោយបានជេរបណ្តេញមិនឱ្យរស់នៅក្នុងផ្ទះទៀតទេ។  បើគិតមកដល់ពេលនេះ មានរយៈពេលជាងមួយខែមកហើយ។

លោកយាយ ទូច ណាវ និងនាង យឹម សី
លោកយាយ ទូច ណាវ និងនាង យឹម សី

លោកយាយ ទូច ណាវ អាយុ៧១ឆ្នាំ ជាសាច់ញាតិបានឱ្យដឹងថា ក្រុមគ្រួសាររបស់គាត់មានចៅស្រី២នាក់ មិនដើរតាមគន្លងធម៌ ហ៊ានយកប្តីចិត្តឯង បំបាក់មុខមាត់កិត្តិយសគ្រួសារ។ ដោយឡែក ចៅស្រីឈ្មោះ យឹម សុខឃីន មានវាសនាអភ័ព្វជាងគេ យកប្តីប៉ះប្តីវ៉ៃបោចសក់ ធ្វើបាបឱ្យរស់នៅក្នង្នុរណ្តៅទុក្ខ សមុទ្រទឹកភ្នែក២ឆ្នាំពេញ។
នាង យឹម សី អាយុ៣១ឆ្នាំ ជាបងស្រីបានឱ្យដឹងថា អ្វីដែលម្តាយរៀបរាប់ខាងលើសុទ្ធតែជាការពិតទាំងអស់  ព្រោះប្អូនស្រីរបស់នាងបានជ្រុលជ្រួសយកប្តីឥតខាន់ស្លាជាប្រុសញៀនថ្នាំ មិនសូវពូកែរឿងការងាររកប្រាក់ប៉ុន្មានឡើយ គឺខ្លាំងតែរឿងផឹកស្រា ប្រើប្រាស់គ្រឿងញៀន វាយដំបោចសក់ប្រពន្ធ និង ខ្លាំងតែរឿងលើគ្រែប៉ុណ្ណោះ ធ្វើឱ្យប្អូនស្រីនាងរស់នៅជាមួយទឹកភ្នែកអស់រយៈពេល២ឆ្នាំ ហើយក្រុមគ្រួសារមិនចង់ឱ្យប្អូនស្រីយកប្តីរូបនេះទៀតឡើយ។
ដោយឡែក លោក ថា អាយុ៣០ឆ្នាំ ជាប្តី អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបកស្រាយបានទេ។ តែយើងនឹងរង់ចាំការបំភ្លឺពីលោកជានិច្ច។
គួរបញ្ជាក់ថា នារីដែលមានថ្លើមធំ ហ៊ានយកប្តីចិត្តឯងទៅតាមកម្បួលភ្លើងស្នេហ៍ដុតរោល មានភាគតិចណាស់ដែលជួបប្រុសល្អ ចេះថ្នាក់ថ្នមមើលថែ។  ក្រៅពីនោះ ច្រើនតែជួបទុក្ខធំ ទឹកភ្នែកជូតូក្បាលជង្គង់រាល់ថ្ងៃ ត្រូវប្តីវាយដំទាត់ធាក់ ឬ ប្តីជាមនុស្សប្រមឹក ប្រើប្រាស់គ្រឿងញៀនជាដើម។ ដូចនេះ  នារីគ្រប់រូបមុននឹងយកបុរសណាមួយជាគូអនាគត ត្រូវចៀសវាងកុំយកប្រុសដែលមានចរិកដូចខាងលើនេះ៕

COMMENTS

Name

all post,86,Cook,1,General Health,8,InterNews,4,NationalNews,5,Political,1,Social,12,SocialLife,10,Spot,8,Technology,4,VDO,4,ប្រលោមលោក,10,ព័ត៌មាន,10,សិល្បះកំសាន្ត,10,
ltr
item
verydayspost: កូនប្រសាវ៉ៃបោចសក់ប្រពន្ធ២ឆ្នាំពេញ ម៉ែក្មេកដេញចេញពីផ្ទះ
កូនប្រសាវ៉ៃបោចសក់ប្រពន្ធ២ឆ្នាំពេញ ម៉ែក្មេកដេញចេញពីផ្ទះ
https://1.bp.blogspot.com/-C5UIGGQL00Q/WKgRQnHKHZI/AAAAAAAAANQ/GdrhT-YWF8IXEMVXdBhjqklw0X2PwBJWwCLcB/s640/01-9.jpg
https://1.bp.blogspot.com/-C5UIGGQL00Q/WKgRQnHKHZI/AAAAAAAAANQ/GdrhT-YWF8IXEMVXdBhjqklw0X2PwBJWwCLcB/s72-c/01-9.jpg
verydayspost
http://verydayspots.blogspot.com/2017/02/blog-post_59.html
http://verydayspots.blogspot.com/
http://verydayspots.blogspot.com/
http://verydayspots.blogspot.com/2017/02/blog-post_59.html
true
6139903163493020907
UTF-8
Loaded All Posts Not found any posts មើលទាំងអស់ អានបន្ត Reply Cancel reply Delete By Home PAGES POSTS មើលទាំងអស់ RECOMMENDED FOR YOU LABEL ARCHIVE SEARCH អត្ថបទទាំងអស់ សុំអភ័យទោស! មិនមានអត្ថបទដែលអ្នកស្វែងរកទេ ត្រលប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បត្តិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បត្តិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្ដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ធ្នូ មករា កុម្ភៈ មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ ទើបតែអំបាញ់ម៉ិញ ១ នាទីមុន $$1$$ នាទីមុន ១ ម៉ោងមុន $$1$$ ម៉ោងមុន ម្សិលម៉ិញ $$1$$ ថ្ងៃមុន $$1$$ អាទិត្យមុន ជាង ៥ អាទិត្យកន្លងទៅ Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy