ពាក្យចាស់មួយឃ្លាពោលថា “សន្សឹមកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា”។ យ៉ាងណាមិញ នារីម្នាក់នេះបានប្រាប់ថា កាលពីក្រមុំ មានប្រុសៗក្នុងភូមិតាមអង្វរសុ...
ពាក្យចាស់មួយឃ្លាពោលថា “សន្សឹមកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា”។ យ៉ាងណាមិញ នារីម្នាក់នេះបានប្រាប់ថា កាលពីក្រមុំ មានប្រុសៗក្នុងភូមិតាមអង្វរសុំស្នេហ៍ តែនាងមិនយកភ្នែកមើលទេ បែរជាមកយកកំលោះច្រែះចាប់ ប៉ះប្រុសប្រមឹក ខ្ជិលច្រអូស ពូកែរករឿងឈ្លោះ ជាពិសេស បង្ខំរួមភេទថ្ងៃក្រហម(មករដូវ)មិនស្គាល់ទុក្ខធុរៈប្រពន្ធ ទើបនាងមិនព្រមឱ្យប្តីស៊ីចុក ធ្វើឱ្យប្តីខឹងច្រឡោត រត់ចោលផ្ទះបាត់…
នាង នៅ អ៊ីន អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ឱ្យដឹងថា នាងជាកូនពៅក្នុងចំណោមបងប្អូន ៤នាក់(ប្រុស១ ស្រី៣)ដែលមានម្តាយឈ្មោះ សៀន អេវ អាយុ៦៣ឆ្នាំ ឪពុកឈ្មោះ ខឹម ណន អាយុ៦៥ឆ្នាំ ជាកសិករ។ នាងរៀនសូត្របានត្រឹមថ្នាក់ទី ៧ ក៏ឈប់ទៅ ហើយនៅផ្ទះជួយធ្វើការងារស្រែចម្ការ ដកស្ទូង ច្រូតកាត់ ចិញ្ចឹមជីវិតជាមួយក្រុមគ្រួសារ។ នាង មិនអួតទេ កាលពីធំពេញក្រមុំមានរូបសម្រស់ស្អាតមិនចាញ់ក្រមុំទ៉ីក្រុងប៉ុន្មានឡើយ ធ្វើឱ្យកំលោះៗក្នុងភូមិលង់ស្នេហ៍ ជ្រួលជ្រើមតាមស្រឡាញ់ ប្រាថ្នាយកធ្វើជាប្រពន្ធឥតខ្វះ។ ប៉ុន្តែ នាងមិនយកភ្នែកមើលទេ ព្រោះគ្មាននិស្ស័យ។ លុះអាយុ២៥ឆ្នាំ ក៏មានកំលោះច្រែះចាប់ម្នាក់ឈ្មោះ ដួង ខៃ អាយុបងនាង៣ឆ្នាំ ជាអ្នកស្រុកស្រែអំបិល ខេត្តកោះកុង ដែលមករស់នៅជាមួយួបងប្អូនគេនៅក្នុងស្រុកភូមិនេះបានមួយរយៈពេលខ្លី ក៏ចំពប់ស្នេហ៍ លើរូបនាង និង បាននាំចាស់ទុំរបស់គេចូលស្តីដណ្តឹងដល់មេបាតាមប្រពៃណី រួមផ្សំទាំងរូបនាងមានចិត្តស្រឡាញ់គេខ្លះដែរ ក៏ឆ្លើយអូខេ ព្រមចូលរោងការទទួលយកគេធ្វើជាប្តីតែម្តង។
នាង នៅ អ៊ីន បន្តថា ពេលរៀបការរួច នាងស្រឡាញ់ប្តី ស្មោះស្ម័គ្រអស់ពីបេះដូង ខំបម្រើចំណីពេលយប់ឱ្យប្តីស៊ីចុកមិនដែលខ្វះខាតម្តងណាឡើយ។ ឯពេលថ្ងៃ ចាប់របរធ្វើស្រែចម្ការ ហើយប្តីធ្វើការសំណង់យកប្រាក់មកសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ តាមពិតទៅ ប្តីនាងខំប្រឹងធ្វើការរកប្រាក់បានតែគ្រាដំបូងប៉ុណ្ណោះ លុះ៥ខែក្រោយមក ស្រាប់តែប្តីប្រែប្រួលចិត្ត លែងសូវសង្វាតពីរឿងការងារ ចេះមានបនភឿនដើរទៅអង្គុយព័ទ្ធវង់នៅតៀមស្រាបាត់ៗ មិនតែប៉ុណ្ណោះ យប់ឡើងមិនទាន់ទេ អូសដៃប្រពន្ធចូលបន្ទប់បម្រើតណ្ហារបស់គេ។ ជាងនេះទៅទៀត ប្តីមិនសូវស្គាល់ទុក្ខធុរៈប្រពន្ធឡើយ បង្ខំប្រពន្ធរួមភេទពេលមករដូវ(ថ្ងៃក្រហម)។ លុះនាងប្រកែកមិនព្រមជូនប្តីឡើងឋានសួគ៌លោកីយ៍ ប្តីខឹងច្រឡោត ចោទនាងថា ជាស្រីចិត្តមិនស្មោះ លួចមានស្នៀត បង្កជាជម្លោះនៅក្នុងគ្រួសារឥតស្វាង។ នៅពេលនាងជាប្រពន្ធស្តីឱ្យបន្តិចបន្តួច ប្តីចិត្តនៅចុងច្រមុះរូបនេះ ខឹងងងក់ វេចបង្វេចចុះចោលផ្ទះជាញឹកញាប់ ទាល់តែនាងបន្ទាបខ្លួនធ្វើថោកទៅតាមអង្វរ ទើបព្រមត្រឡប់មកផ្ទះវិញ។

នាង នៅ អ៊ីន បន្តឱ្យដឹងទៀតថា បើតាមចិត្តនាង លែងក្បាលប្តីរូបនេះចោលបាត់តាំងពីយូរម៉្លេះ ប៉ុន្តែឪពុកម្តាយរបស់ នាងចេះតែប្រាប់ឱ្យនាងទ្រាំខាំមាត់សង្កត់ចិត្ត ព្រោះខ្លួនជាស្រី មានប្តី២ ប្តី៣ មិនល្អទេ ក្រែងលោទៅថ្ងៃមុខពេលប្តីចាស់ចិត្តចាស់គំនិតបន្តិច ភ្ញាក់រឭក កែខ្លួន តែប្តីរូបនេះមិនខុសពីឆ្កែកន្ទុយខ្វៀនឡើយ។ ពេលនាងពោះធំ៣ខែ និងដោយសារខឹងប្តីបង្ខំរួមភេទថ្ងៃក្រហមផង ក្អួតចង្អោរចាញ់កូនផង ក៏សម្រេចចិត្តផ្តាច់ចំណីលើគ្រែ លែងឱ្យប្តីស៊ីចុក តែម្តង ស្រាប់តែពេលនោះ ប្តីខឹងច្រឡោត វេចបង្វេចចុះចោលផ្ទះ បាត់ស្រមោល ទុកឱ្យនាងពោះធំគ្រប់ខែសម្រាលកូនប្រុសយ៉ាងលំបាក វេទនាតែម្នាក់ឯង។ លុះរំលងបានមួយខែ ទើបឃើញប្តីហេងស៊យនេះត្រឡប់ចូលផ្ទះឱ្យក្រឡឺម សុំនាងរួមរស់ជាមួយគ្នាវិញ។ ប៉ុន្តែដោយសារកន្លងមក នាងទុកឱកាសឱ្យប្តីកែខ្លួន ជាច្រើនដងហើយ ដូច្នេះនៅពេលនេះខ្លាចរួមរស់ជាមួយគ្នាតទៅទៀត ប្តីមិនស្គាល់ទុក្ខធុរៈប្រពន្ធ បង្ខំរួមរ័កភេទថ្ងៃក្រហម ហើយភ្លាត់ស្នៀតពោះធំ ចុះចោលផ្ទះទៀត ទើបសម្រេចចិត្តមិនព្រមជានាជាមួយប្តីវិញជាដាច់ខាត ដោយជេរបណ្តេញឱ្យប្តីរូបនោះឱ្យត្រឡប់ទៅវិញចុះ សុខចិត្តរស់នៅជាស្រី មេម៉ាយវិញប្រសើរជាងហត់នឿយចិត្តគ្មានអ្នកធ្វើបាប។ នាងមិនលាក់បាំងទេ គ្រាន់តែនាងធ្លាក់ខ្លួនជាស្រីមេម៉ាយភ្លាម មានកំលោះឥតខ្វះមកដាក់ ដឺម៉ងសុំធ្វើជាអ្នកព្យាបាលរបួសបេះដូងនាង ប៉ុន្តែនាងមិនប្រថុយទេ។ ម៉្យាងទៀត កូននៅតូចនៅឡើយ បើយកប្តីភ្លាមៗវាមិនសមភ្នែកញាតិ។
ដោយឡែកលោក ដួង ខៃ អាយុ៣១ឆ្នាំ ជាប្តី អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបកស្រាយបានទេ មានតែរូបថតក្នុងថ្ងៃរៀបការ។ ប៉ុន្តែ យ៉ាងណា យើងនឹងរង់ចាំការបំភ្លឺពីលោកជានិច្ច។
លោកតា ខឹម ណន និងលោកយាយ សៀន អេវ ជាឪពុកម្តាយបានឱ្យដឹងស្របគ្នាថា គ្រាន់តែធំពេញក្រមុំភ្លាម កូនស្រីម្នាក់នេះមានរូបសម្រស់ស្រស់ ស្អាតណាស់ បណ្តាលឱ្យកំលោះៗក្នុងភូមិបាក់ចិត្តលង់ស្នេហ៍តាមស្រឡាញ់ ប្រាថ្នាយកធ្វើជាប្រពន្ធ តែនាងមិនព្រមយកភ្នែកមើលឡើយ។ លុះពេលកំលោះច្រែះចាប់មកពីស្រុកស្រែអំបិល លួងលោមប្រលោមស្នេហ៍ និងនាំចាស់ទុំចូលស្តីដណ្តឹង បែរជានាង ទន់ចិត្តព្រមរៀបការយកធ្វើជាប្តីតែម្តង។ នៅពេលរួមរស់ជាមួយគ្នា ជីវិតកូនស្រីពួកគាត់មានសេចក្តីសុខតែគ្រាដំបូងទេ ក្រោយមកតែងជួបរឿងរ៉ាវ ឈ្លោះប្រកែកគ្នាជាបន្តបន្ទាប់ ព្រោះកូនប្រសារូបនេះមិនសូវសង្វាតរឿងការងាររកប្រាក់ចិញ្ចឹមជីវិតឡើយ ស្រឡាញ់ស្រាជាងប្រពន្ធ មិនស្គាល់ទុក្ខធុរៈប្រពន្ធ បង្ខំរួមភេទពេលមករដូវ(ថ្ងៃក្រហម)។ លុះពេលប្រពន្ធស្តីអប់រំបន្តិចបន្តួច តែងខឹងងងក់ដូចកូនក្មេង រត់ចោលផ្ទះជាញឹកញាប់។ ចំណែកពួកគាត់ជាឪពុកម្តាយចេះតែខំអប់រំកូនស្រីឱ្យមានភាពអត់ធ្មត់ ដើម្បីកុំឱ្យប្តីប្រពន្ធពួកគេបែកបាក់គ្នាពាក់កណ្តាលទី។ ប៉ុន្តែ ខណៈដែលកូនស្រីពួកគាត់ពោះធំ៣ខែ ត្រូវប្តីចិត្តស្រាលរូបនេះចុះចោលផ្ទះបាត់ស្រមោល ទុកឱ្យកូនស្រីគាត់ពពោះសម្រាលកូនខ្ចីលំបាកតែម្នាក់ឯង គ្មានប្តីនៅក្បែរផ្តល់កម្លាំងចិត្ត បោកគក់កន្ទប បម្រើទឹកក្តៅ ទឹកត្រជាក់ឡើយ ធ្វើឱ្យនាងឈឺចាប់ជាខ្លាំង ទើបនាងមិនព្រមទទួលរួមរស់ជាមួយប្តីរូបនេះតែម្តង។ ចំពោះការបែកបាក់ប្តីប្រពន្ធនាង ពួកគាត់ជាឪពុកម្តាយមិន បានលូកដៃឡើយ ពោលគឺអ្វីៗស្ថិតនៅលើការសម្រេចចិត្តរបស់នាងផ្ទាល់តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការជ្រើសរើសគូស្រករទោះជិតក្តីឆ្ងាយក្តី មិនត្រឹមតែសាមីខ្លួមពេញចិត្តគ្នាប៉ុណ្ណោះទេ តែត្រូវឱ្យឪពុកម្តាយពិនិត្យពូជអម្បូរ ឬ សាវតារគេឱ្យច្បាស់លាស់ ចៀសវាងរៀបការរួមរស់ជាមួយគ្នាបានពាក់កណ្តាលទី រួចបែកបាក់គ្នាទៅវិញ នាំឱ្យមានការឈឺចាប់ទាំងសងខាង ព្រោះការជ្រើសរើសគូជីវិត ពុំមែនជាការលែងសើចទេ បើជ្រើសខុសម្តងគឺខុសមួយជីវិត៕

COMMENTS