ភ្នំពេញៈ មហាជនមានការភ្ញាក់ផ្អើលខ្លាំងកាលពីទិវានៃក្តីស្រឡាញ់ថ្ងៃទី ១៤ ខែកុម្ភៈ កន្លងមកនេះ ដោយបានឃើញគូស្នេហ៍ស្ថិតនៅក្នុង...
ភ្នំពេញៈ មហាជនមានការភ្ញាក់ផ្អើលខ្លាំងកាលពីទិវានៃក្តីស្រឡាញ់ថ្ងៃទី ១៤ ខែកុម្ភៈ កន្លងមកនេះ ដោយបានឃើញគូស្នេហ៍ស្ថិតនៅក្នុងការស្វែងយល់ចិត្តគ្នា រវាងតារាចម្រៀងស្រីលំដាប់កំពូលហង្សមាស អ្នកនាង ពេជ្រ សោភា និងតារាសម្តែងរូបសង្ហាលោក ឆឹម សក្កដា បានធ្វើអំពើល្អរួមគ្នា ចែកក្តីស្រឡាញ់ជាមួយគ្នា ដោយនាំយកកាដូជាសំពត់ និងក្រមា ប្រមាណជិត ៣០០ សម្រាប់ទៅចែកជូនដល់បងប្អូនពលរដ្ឋខ្មែរក្រីក្រទាំងក្មេងទាំងចាស់ នៅម្តុំមន្ទីរពេទ្យគន្ធបុប្ផា ក្បែរតំបន់រមណីយដ្ឋានវត្តភ្នំ។
ទោះជាមិនបានបង្ហើបប្រាប់ពីការចំណាយអស់ប្រាក់ប៉ុន្មានសម្រាប់ទង្វើល្អរួមគូស្នេហ៍ជាតារាសម្តែងរូបសង្ហានេះក្តី ក៏អ្នកនាង ពេជ្រ សោភា បានឲ្យភ្នំពេញប៉ុស្តិ៍ ដឹងពីគំនិតនៃការធ្វើទង្វើល្អរួមគ្នារបស់អ្នកទាំងពីរនាថ្ងៃនៃក្តីស្រឡាញ់ទី ១៤ ខែកុម្ភៈ នោះផងដែរថា៖ «ដោយសារតែពួកយើងមានគំនិតស្របគ្នា ទើបសម្រេចចូលប្រាក់គ្នាយកទៅទិញជាគ្រឿងប្រើប្រាស់សំពត់ និងក្រមាដើម្បីយកទៅចែកជូនដល់បងប្អូនពលរដ្ឋខ្មែរក្រីក្រនៅតាមដងផ្លូវនានានៅម្តុំមន្ទីរពេទ្យគន្ធបុប្ផា»។
តារាចម្រៀងល្បីដែលជ្រកកោនក្រោមទ្រនំរស្មីហង្សមាសឡើងដុះស្លែ អ្នកនាង ពេជ្រ សោភា បន្តថា៖ «ទោះបីនេះ វាមិនមានចំនួនច្រើនមែនក្តី តែយើងយល់ថា នេះជាការចែករំលែកក្តីស្រឡាញ់ និងសន្តានចិត្តជួយទៅដល់អ្នកខ្វះខាតនៅថ្ងៃនៃក្តីស្រឡាញ់។ តាមពិត ខ្ញុំ និងគាត់ [សក្កដា] មិនគិតថាទាល់តែដល់ថ្ងៃនៃក្តីស្រឡាញ់ទើបបានធ្វើនោះទេ ដោយយើងសន្យាថា នឹងចូលប្រាក់រួមគ្នាដែលបានពីការងារសិល្បៈបន្តិចម្នាក់ ធ្វើសកម្មភាពសប្បុរសធម៌នានាទៅតាមលទ្ធភាពពួកយើងទៀតផង»។
មើលទៅមហាជនកាន់តែបានជ្រួតជ្រាបច្បាស់ពីសម្ព័ន្ធភាពស្នេហារវាងតារាទាំងពីរកាន់តែមានពន្លឺចែងចាំង និងមានការវិវត្តល្អទៅមុខដោយរលូនតែម្តង ខណៈឃើញតារាចម្រៀងពេជ្រ សោភា ក៏បានបង្ហោះសារកោតសរសើរ និងសារភាពពីបេះដូងសម្រាប់វត្តមានបុរសសង្ហាលោក ឆឹម សក្កដា កំពុងធ្វើឲ្យរូបនាងមានការផ្លាស់ប្តូរទៀតផងថា៖ «អរគុណគ្រប់យ៉ាងនូវអ្វីដែលពូដា [សក្កដា] ធ្វើដើម្បីចែចែ។ ពូដា ប្រាប់ថា អ្នកដំបូងគេ ចែចែ ត្រូវគិតនោះគឺជាម្តាយ។ ចែចែ ចង់ប្រាប់ពូដា ថា អរគុណពូដា ដែលចូលមកក្នុងជីវិតចែចែ» និងសារខ្លីជាភាសាអង់គ្លេសសម្រួលជាខ្មែរថា «ពូក៏បានធ្វើឲ្យជីវិតចែចែផ្លាស់ប្តូរ ហើយចែចែក៏សន្យាថាផ្លាស់ប្តូរជីវិតពូដែរ»៕
សកម្មភាព ពេជ្រ សោភា និង សក្កដា ចែកអំណោយកុមារ និងចាស់ជរា។ ហ្វេសប៊ុក
អ្នកទាំងពីរមិនត្រឹមតែអត់ប្រើប្រាស់រថយន្តទំនើបផ្ទាល់ជិះនាំយកកាដូទេ ថែមទាំងជួលរ៉ឺម៉កកង់បីជិះចែកជូនដល់ជនក្រីក្រទាំងអស់ផងដែរ ដើម្បីបញ្ជាក់ពីភាពសាមញ្ញ និងមិនប្រកាន់ខ្លួនរបស់គូស្នេហ៍ដែលទើបតែចាប់ប្រតិព័ទ្ធគ្នាថ្មោងថ្មីនេះ។ 

COMMENTS