ក្រុមជើងខ្លាំងរបស់អេស្ប៉ាញ Barcelona បានចុះកិច្ចព្រមព្រៀងសម្រេចជាស្ថាពរមួយ ដែលប្រិយមិត្តរបស់ក្លឹបនឹងបានឃើញកីឡាករចំណូលថ្មីមួយរូប នឹងបង្ហាញវត្...
ក្រុមជើងខ្លាំងរបស់អេស្ប៉ាញ Barcelona បានចុះកិច្ចព្រមព្រៀងសម្រេចជាស្ថាពរមួយ ដែលប្រិយមិត្តរបស់ក្លឹបនឹងបានឃើញកីឡាករចំណូលថ្មីមួយរូប នឹងបង្ហាញវត្តមាននៅ Camp Nou នៅក្នុងខែមករាឆ្នាំ២០១៨ ខាងមុខនេះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Mundo Deportivo បានឲ្យដឹងថា កីឡាករ Yerry Mina ខ្សែការពាររបស់ក្រុម Palmeiras គឺជាកីឡាករដ៏មានទេពកោសល្យមួយរូប ហើយក្នុងនោះមានក្លឹបធំៗនៅអឺរ៉ុបចង់បានគេជាច្រើន ក្នុងនោះមានដូចជា Manchester City ជាដើម។
តែទោះបីជាយ៉ាងនេះក្ដី អ្វីៗគ្រប់យ៉ាងបានសបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ បានសម្រេចចិត្តបន្តអាជីពរបស់ខ្លួនឲ្យកាន់តែល្អទៅមុខទៀតរួចបាត់ទៅហើយ ដោយចូលរួមលេងឲ្យក្រុមម្ចាស់ជើងឯកអេស្ប៉ាញ ដូច្នេះសូមរង់ចាំទាំងអស់គ្នាទៅមើល៍ ថាតើរូបគេនឹងជួយអ្វីដល់ Barca បានខ្លះពេលមកដល់ Camp Nou។
COMMENTS