ក្រុម​អ្នកជំនាញ​ណែនាំ​ពី​វិធីសាស្ដ្រ​សំខាន់​មួយ​ចំនួន​រក្សា​បេះដូង​ឱ្យ​មាន​សុខភាព​ល្អ

ចុចខាងក្រោមនេះដើម្បីមើលវីឌីអូ Click Here to Watch Video

ជំងឺ​បេះដូង​អាច​ជា​បុព្វហេតុ​នាំមុខ​មួយ​នៃ​ការ​ស្លាប់ ប៉ុន្ដែ​ទោះជា​យ៉ាងនេះ​ក្ដី មិន​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​ទទួលយក​តាម​យថាកម្ម​ទេ ។ បើ​...

ជំងឺ​បេះដូង​អាច​ជា​បុព្វហេតុ​នាំមុខ​មួយ​នៃ​ការ​ស្លាប់ ប៉ុន្ដែ​ទោះជា​យ៉ាងនេះ​ក្ដី មិន​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​ទទួលយក​តាម​យថាកម្ម​ទេ ។ បើ​ទោះជា​អ្នក​គ្មាន​លទ្ធភាព​អាច​ផ្លាស់​ប្ដូរ​បាន​នូវ​បណ្ដា​កត្ដា​ប្រឈម​ មួយ​ចំនួន​ដូច​ជា ប្រវត្ដិ​គ្រួសារ ភេទ ឬ​អាយុ​ក្ដី ប៉ុន្ដែ​ក៏​នៅ​មាន​វិធីសាស្ដ្រ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដើម្បី​ទប់ស្កាត់​ ជំងឺ​នេះ ។
ខាងក្រោម​នេះ​ជា​វិធីសាស្ដ្រ​ដែល​ក្រុម​អ្នកជំនាញ​យល់​ថា អាច​ជួយ​ធ្វើ​ឱ្យ​លោក​អ្នក​ចៀស​ផុត​ពី​បញ្ហា​សុខភាព​បេះដូង​ទៅ​ថ្ងៃ​អនាគត ។
១-​កុំ​ជក់បារី ឬ​ប្រើប្រាស់​ថ្នាំជក់ ៖ ការ​ជក់បារី ឬ​ប្រើ​ថ្នាំជក់​គឺជា​កត្ដា​ប្រឈម​ក្នុង​ចំណោម​កត្ដា​ប្រឈម​សំខាន់​ៗ​ ទាំងឡាយ​ដែល​នាំ​ទៅ​រក​ការ​កើត​មាន​ជំងឺ​បេះដូង ដ្បិត​បណ្ដា​សារ​ធាតុគីមី​នៅ​ក្នុង​ថ្នាំជក់​អាច​បំផ្លាញ​បេះដូង និង​បណ្ដា​សរសៃឈាម​ក្នុង​រាង​កាយ​របស់​អ្នក​បណ្ដាល​ឱ្យ​សរសៃឈាម​អាក់ទែរ​ បេះដូង​រួម​តូច ។ ទីបំផុត​អាក់ទែរ​អាច​នាំ​ទៅ​រក​ការ​គាំងបេះដូង ។ នៅ​ពេល​និយាយ​ដល់​ការ​ទប់ស្កាត់​ជំងឺ​បេះដូង គឺ​គ្មាន​សញ្ញា​ណាមួយ​ដែល​អះអាង​ថា ជក់បារី​ផ្ដល់​អត្ថប្រយោជន៍ទេ​។ ឯ​ថ្នាំជក់​ដែល​គ្មាន​ផ្សែង ឬ​បណ្ដា​បារី​ដែល​មាន​សារធាតុ​នីកូទីន​ទាប ក៏​ផ្ដល់​គ្រោះថ្នាក់​ដល់​សុខភាព​ផង​ដែរ ជា​ពិសេស​អ្នក​ដែល​ស្រូប​ហឺត​យក​ផ្សែង​ពី​អ្នក​ជក់​នៅ​ក្បែរ​ខ្លួន​ក៏​ប្រឈម ​ខ្លាំង​។ គេ​គួរ​ដឹង​ថា សារធាតុ​នីកូទីន​នៅ​ក្នុង​ផ្សែង​បារី​ធ្វើ​ឱ្យ​បេះដូង​ធ្វើការ​យ៉ាប់​ជាង​ មុន ខណៈ​ដែល​បណ្ដា​សរសៃឈាម​រួម​តូច​ជំរុញ​ឱ្យ​បេះដូង​ដើរ​ញាប់ និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ។ បន្ថែម​ពីលើ​នេះ​ទៀត កាបូនម៉ូណូអុកស៊ីត​ក្នុង​ផ្សែង​បារី​បាន​ចូល​ទៅ​ជំនួស​អុក​ស៊ី​សែន​នៅ​ក្នុង ​ឈាម ។ បញ្ហា​នេះ​នាំ​ឱ្យ​សម្ពាធ​ឈាម​កើន​ជំរុញ​បេះដូង​ច្របាច់​ញាប់​ជាង​មុន ដើម្បី​ផ្គត់ផ្គង់​អុក​ស៊ី​សែន​ទៅ​ឱ្យ​ឈាម​បាន​គ្រប់គ្រាន់ ...​។
២-​ហាត់ប្រាណ​ឱ្យ​បាន​៣០​នាទី​៦​ថ្ងៃ​ក្នុង​មួ​យស​ប្ដា​ហ៍ ៖ ការ​ហាត់ប្រាណ​ជា​ប្រចាំ និង​ទៀងទាត់​អាច​បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង​បាន ហើយ​នៅ​ពេល​រួម​ផ្សំ​ការ​ហាត់ប្រាណ​នេះ​ជាមួយ​វិធានការ​បែបបទ​នៃ​ការ​រស់នៅ​ មាន​ដូច​ជា រក្សា​ទម្ងន់​កុំឱ្យ​ធាត់​ជ្រុល​នោះ នឹង​មាន​អត្ថប្រយោជន៍​កាន់តែ​ធំធេង​។ ពិត​ណាស់ សកម្មភាព​រាង​កាយ​ពិតជា​អាច​ជួយ​ឱ្យ​អ្នករក្សា​បាន​ទម្ងន់​ខ្លួន ហើយ​កាត់​បន្ថយ​បាន​ឱកាស​កើត​មាន​ជំងឺ​ផ្សេង​ៗ​តួយ៉ាង​ដូច​ជា ជំងឺលើសឈាម ជំងឺ​ទឹកនោមផ្អែម និង​ឡើង​ខ្លាញ់ កូ​ឡេ​ស្ដេ​រ៉ូ​ល​ជាដើម ។ ក្រៅពី​នេះ ហាត់ប្រាណ​ក៏​អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​ចិត្ដ​ផង​ដែរ ។ ចូរ​ហាត់ប្រាណ​ឱ្យ​បាន​យ៉ាងតិច​ចន្លោះ​ពី​៣០​នាទី​ទៅ​៦០​នាទី​ក្នុង​អំឡុង​ ពី​៥​ទៅ​៦​ថ្ងៃ​ក្នុង​មួ​យស​ប្ដា​ហ៍ ។
ដោយឡែក​ការ​ធ្វើ​ការងារ​ជា​ប្រចាំ និង​ទៀងទាត់​ដូច​ជា ថែ​សួន ឡើង​ចុះ​ជណ្ដើរ ឬ​បណ្ដើរ​ឆ្កែ​ដើរ​លេង​យក​ខ្យល់អាកាស​តាម​មាត់ទន្លេ ក៏​អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​ផង​ដែរ ។
៣-​ចូរ​ទទួលទាន​អាហារ​ដែល​ផ្ដល់​សុខភាព​ដល់​បេះដូង ៖ ចូរ​ជ្រើសរើស​របប​អាហារ​ពិសេស ដែល​គេ​ឱ្យឈ្មោះ​ថា Dietary Approaches to Stop Hypertension ។ ជ្រើស​យក​ការ​ទទួលទាន​តាម​របប​អាហារ DASH គឺ​មាន​ន័យ​ថា អាហារ​ដែល​អ្នក​ទទួលទាន​គឺ​មាន​ខ្លាញ់​តិច កូ​ឡេ​ស្ដេ​រ៉ូ​ល​ទាប និង​អំបិល​តិច ។
៤-​រក្សា​ទម្ងន់​ខ្លួន​ឱ្យ​ស្ថិត​ក្នុង​កម្រិត​សុខភាព ៖ ខណៈ​អ្នក​ឡើង​ទម្ងន់​ក្នុង​វ័យ​ជា​មនុស្ស​ធំ​ពេញវ័យ ទម្ងន់​នោះ​គឺជា​ខ្លាញ់ ពោល​គឺ​មិនមែន​ជា​សាច់ដុំ​ទេ ។ ឡើង​ទម្ងន់​ដោយ​ខ្លាញ់​បែប​នេះ​នឹង​បង្កើន​ឱកាស​កើត​ជំងឺ​បេះដូង ជំងឺលើសឈាម ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ហើយ​កូ​ឡេ​ស្ដេ​រ៉ូ​ល​ក៏​កើន​ខ្ពស់​ផង​ដែរ ។ បុរស​ស្ដ្រី​ដែល​បញ្ចុះទម្ងន់​ខ្លួន​ត្រឹម​១០​ភាគរយ​នោះ សម្ពាធ​ឈាម​កម្រិត​កូ​ឡេ​ស្ដេ​រ៉ូ​ល​នឹង​ថយ​ចុះ ហើយ​ហានិភ័យ​ពី​ជំងឺ​ទឹកនោមផ្អែម​ក៏​ថយ​ចុះ​ដែរ ។
៥-​ត្រូវ​ឧស្សាហ៍​ទៅ​ពិនិត្យ​សុខភាព​ឱ្យ​បាន​ទៀងទាត់ ៖ សម្ពាធ​ឈាម និង​កម្រិត​ខ្លាញ់​កូ​ឡេ​ស្ដេ​រ៉ូ​ល​ឡើង​ខ្ពស់​អាច​បំផ្លាញ​បេះដូង និង​បណ្ដាសរសៃឈាម​ក្នុង​រាង​កាយ​របស់​អ្នក។ ប៉ុន្ដែ​បើ​គ្មាន​ការ​ពិនិត្យ​ធ្វើតេស្ដ​ត្រឹមត្រូវ​ទេ​នោះ អ្នក​មិន​អាច​ដឹង​បាន​ទេ ។
ចូរ​ឧស្សាហ៍​ទៅ​ពិនិត្យ​មើល​៣​ចំណុច​ដូច​ខាងក្រោម ៖
-​សម្ពាធ​ឈាម ៖ មនុស្ស​ធំ​ពេញវ័យ​គួរ​វាស់​សម្ពាធ​ឈាម​យ៉ាង​ហោច​រៀង​រាល់​២​ឆ្នាំ​ម្ដង ។
- ​កម្រិត​ខ្លាញ់​កូ​ឡេ​ស្ដេ​រ៉ូ​ល ៖ ចាប់ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ គេ​គួរ​ទៅ​ពិនិត្យ​មើល​កម្រិត​កូ​ឡេ​ស្ដេ​រ៉ូ​ល​យ៉ាង​ហោច​ណាស់​ម្ដង​រៀង​ រាល់​៥​ឆ្នាំ ។ សម្រាប់់​អ្នកមាន​អាយុ​លើស​នេះ គួរ​ពិនិត្យ​ឱ្យ​បាន​ច្រើន​ជាង​នេះ ។
-​តាមដាន​ជាតិ​ស្ករ​ក្នុង​ឈាម និង​ទឹកនោម ៖ ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​ជា​កត្ដា​សំខាន់​មួយ​អាច​នាំ​ទៅ​រក​ការ​កើត​ជំងឺ ​ទឹកនោមផ្អែម ។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​ពិនិត្យ​រក​ជំងឺ​ទឹកនោមផ្អែម​នៅ​ពេល​អ្នកមាន​អាយុ​ចាប់ពី​៣០​ឆ្នាំ​ឡើង​ ទៅ ៕
 
ប្រភព៖កោះសន្តិភាព

COMMENTS

Name

all post,86,Cook,1,General Health,8,InterNews,4,NationalNews,5,Political,1,Social,12,SocialLife,10,Spot,8,Technology,4,VDO,4,ប្រលោមលោក,10,ព័ត៌មាន,10,សិល្បះកំសាន្ត,10,
ltr
item
verydayspost: ក្រុម​អ្នកជំនាញ​ណែនាំ​ពី​វិធីសាស្ដ្រ​សំខាន់​មួយ​ចំនួន​រក្សា​បេះដូង​ឱ្យ​មាន​សុខភាព​ល្អ
ក្រុម​អ្នកជំនាញ​ណែនាំ​ពី​វិធីសាស្ដ្រ​សំខាន់​មួយ​ចំនួន​រក្សា​បេះដូង​ឱ្យ​មាន​សុខភាព​ល្អ
https://i.kspg.co/2016/4/e91c93f2-aebf-4e25-8669-40399a835fcf.jpg?w=610&mode=carve
verydayspost
http://verydayspots.blogspot.com/2017/01/blog-post_81.html
http://verydayspots.blogspot.com/
http://verydayspots.blogspot.com/
http://verydayspots.blogspot.com/2017/01/blog-post_81.html
true
6139903163493020907
UTF-8
Loaded All Posts Not found any posts មើលទាំងអស់ អានបន្ត Reply Cancel reply Delete By Home PAGES POSTS មើលទាំងអស់ RECOMMENDED FOR YOU LABEL ARCHIVE SEARCH អត្ថបទទាំងអស់ សុំអភ័យទោស! មិនមានអត្ថបទដែលអ្នកស្វែងរកទេ ត្រលប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បត្តិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បត្តិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្ដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ធ្នូ មករា កុម្ភៈ មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ ទើបតែអំបាញ់ម៉ិញ ១ នាទីមុន $$1$$ នាទីមុន ១ ម៉ោងមុន $$1$$ ម៉ោងមុន ម្សិលម៉ិញ $$1$$ ថ្ងៃមុន $$1$$ អាទិត្យមុន ជាង ៥ អាទិត្យកន្លងទៅ Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy