ប៉េរូ៖ សកម្មភាពរួមភេទរបស់សិស្សប៉ូលិសពីររូប ត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាព ក្នុងសាលាហ្វឹកហ្វឺន NCO នាទីក្រុង Puno ប្រទេសប៉េរូ។ យោងទៅតាមគេហទ...
ប៉េរូ៖ សកម្មភាពរួមភេទរបស់សិស្សប៉ូលិសពីររូប ត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាព ក្នុងសាលាហ្វឹកហ្វឺន NCO នាទីក្រុង Puno ប្រទេសប៉េរូ។
យោងទៅតាមគេហទំព័រ elpopular.pe បានឲ្យដឹងថា ប៉ូលិសហាត់ការទាំងពីរនាក់នោះអាចប្រឈមមុខនឹងការដេញចេញ បន្ទាប់ពីវីដេអូរបស់ពួកគេត្រូវបានចែករំលែកពេញក្នុងបណ្តាញសង្គម និងបានសាយភាយពេញក្នុងតំបន់អាហ្វ្រិកខាងត្បូង។
នៅក្នុងវីដេអូព្រិលៗនោះដែរ គេឃើញមានបុរសនារីឥតកេរ្តិ៍ខ្មាសមួយគូ កំពុងថើបគ្នា ពេលដែលពួកគេនៅកំពុងស្លៀកពាក់ឯកសណ្ឋាននៅឡើយ។ ពួកគេបានប្រតិបត្តិការការងារក្តៅសាច់នៅលើសាឡុងក្បែរនោះ។
គួរឲ្យដឹងដែរថា អត្តសញ្ញាណរបស់ជនខិលខូចទាំងពីររូបនៅះ មិនត្រូវបានគេបង្ហាញនៅឡើយទេ ប៉ុន្តែពួកគេអាចនឹងទទួលបានការពិន័យយ៉ាងធ្ងន់ធ្ងរ ដោយសារតែពួកគេបាននាំរឿងអាស្រូវចូលក្នុងអង្គភាព។
វីដេអូថតបាន ត្រូវគេបង្ហោះចែករំលែកយ៉ាងច្រើក្នុងបណ្តាញសង្គម កាលពីថ្ងៃសុក្រនេះ ។ ក្នុងនោះអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បានសរសេរថា “ពួកគេនឹងមានបញ្ហាធំ។ ខ្ញុំឆ្ងល់ណាស់ថា ពួកគេអាចនឹងជាប់ខ្នោះឬទេ?”
COMMENTS