ស្ត្រីគ្រប់រូបតែងតែប្រាថ្នាចង់បានសុដន់ទន់រលោង ណែនល្អ ប៉ុន្តែគ្មានអ្នកណាម្នាក់សុទ្ធតែមានសំណាងដូចគ្នានោះទេ។ ស្ត្រីមួយចំនួន...
ស្ត្រីគ្រប់រូបតែងតែប្រាថ្នាចង់បានសុដន់ទន់រលោង ណែនល្អ ប៉ុន្តែគ្មានអ្នកណាម្នាក់សុទ្ធតែមានសំណាងដូចគ្នានោះទេ។ ស្ត្រីមួយចំនួនប្រឈមនឹងសុដន់យារធ្លាក់ ស្របពេលដែលស្ត្រីមួយចំនួនទៀតសុដន់តឹងណែនល្អ។
សុដន់ ជាផ្នែកមួយនៃខ្លួនប្រាណរបស់ស្ត្រីសំខាន់បំផុត ដែលនាងគួរតែថែទាំឱ្យបានល្អ។ តំហែទាំសុដន់របស់អ្នកមិនមែនជារឿងមួយពិបាកឡើយ ហើយអ្វីដែលអ្នកត្រូវធ្វើគឺ អនុវត្តវិធីថែរក្សាសម្រស់ ដើម្បីឱ្យសុដន់ទន់រលោង ធំ តឹងណែនស្អាត។
១. កម្ចាត់កោសិកាស្បែកងាប់ចេញពីសុដន់
អ្នកគួរតែកម្ចាត់កោសិកាស្បែកងាប់លើសុដន់ជារៀងរាល់ថ្ងៃ ព្រោះវាអាចជួយកម្ចាត់ធាតុកខ្វក់ និងធូលីចេញពីលើសុដន់។ វាក៏ជួយសម្អាតរន្ធញើសទៀតផង។ ប្រើក្រែមខាត់ស្បែកអាចជួយឱ្យសុដន់អ្នកទន់រលោង។
២. ប្រើក្រែមលាបមុខ
ប្រសិនបើអ្នកគិតថា ក្រែមលាបមុខអាចប្រើបានតែលើផ្ទៃមុខ អ្នកគិតខុសហើយ។ អ្នកក៏អាចប្រើក្រែមនេះលាបលើសុដន់ ដើម្បីរក្សាភាពទន់ រលោងគ្រប់ពេល។ ក្រែមលាបមុខអាចជួយការពារស្បែកពីភាពចាស់ ប្រឆាំងនឹងភាពជ្រីវជ្រួញលើផ្ទៃមុខ។
៣. គេងផ្ងារ
យោងតាមអ្នកជំនាញបានឱ្យដឹងថា អ្នកគួរគេងផ្ងារ មិនមែនគេងផ្កាប់មុខ។ ការគេងផ្កាប់មុខបានដាក់សម្ពាធទៅលើសុដន់ ហើយក៏នាំឱ្យខូចទ្រង់ទ្រាយសុដន់ផងដែរ។ បញ្ហានេះក៏បង្កឱ្យកើតស្បែកជ្រីវជ្រួញលើសុដន់។
៤. ផ្តល់ជាតិសំណើមលើស្បែកសុដន់ជារៀងរាល់ថ្ងៃ
លាបឡេផ្តល់សំណើមដល់សុដន់អ្នកជាប្រចាំ ក្រោយពេលងូតទឹករួច វានឹងជួយឱ្យសុដន់ទន់។ រក្សាជាតិសំណើមលើសុដន់ពេញមួយថ្ងៃ អាចឱ្យអ្នកចៀសផុតពីបញ្ហាស្បែកស្ងួត ហើយប្រេះ។
៥. ប្រើក្រែមការពារកម្តៅថ្ងៃ
បើទោះបីជាសុដន់អ្នកតែងតែបិទបាំងជិតក៏ដោយ តែអ្នកគួរលាបក្រែមការពារកម្តៅថ្ងៃឱ្យវាជានិច្ច មុនពេលចេញពីផ្ទះ។ នេះជាវិធីថែរក្សាសុដន់ឱ្យនៅទន់ រលោង។
៦. ទទួលទានអាហារល្អៗ
ដើម្បីរក្សាសុដន់ឱ្យនៅតែទន់ រលោងស្អាត អ្នកគួរទទួលទានអាហារល្អៗជំនួយសុខភាព។ អាហារនឹងរក្សាស្បែកអ្នកឱ្យនៅទន់ និងមានជាតិសំណើម។ អ្នកគួរទទួលទានអាហារណាមានប្រូតេអ៊ីនច្រើនដូចជា សាច់គ្មានខ្លាញ់ សណ្តែក និងស៊ុត។ អ្នកក៏គួរពិសារអាហារសម្បូរអាស៊ីតខ្លាញ់អូមេហ្គា-៣ និងវីតាមីន E។
៧. ឧស្សាហ៍ប្រឹក្សានឹងអ្នកជំនាញពីការថែរក្សាស្បែក
អ្នកគួរឧស្សាហ៍ប្រឹក្សានឹងអ្នកជំនាញឱ្យបាន ១ម្តងក្នុង ១ឆ្នាំ ដើម្បីឱ្យដឹងថា តើសុដន់អ្នកមានបញ្ហាណាមួយឬទេ។ បើសិនអ្នកប្រឈមនឹងបញ្ហាណាមួយ ឬអាឡាក់ហ្ស៊ីសុដន់ អ្នកគួរប្រញាប់ទៅជួបនឹងវេជ្ជបណ្ឌិតភ្លាម៕

COMMENTS