ខេត្តសៀមរាប ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោងម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅលើផ្លូ...
ខេត្តសៀមរាប ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោងម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិស្វាយ ឃុំសសរស្តម្ភ ស្រុកពួក រវាងរថយន្តហ៊ីយ៉ាន់ដាយដឹកម៉ាស៊ីច្រូតស្រូវបានទៅកៀររថយន្តម៉ាកហាយលែនឌ័រធ្លាក់ពីលើថ្នល់ជាតិក្រឡាប់២-៣ត្រឡប់បណ្ដាលឲ្យមនុស្សប្រុស ស្រី ក្មេង ចាស់ ៧នាក់ បានស្លាប់ និងរបួសធ្ងន់-ស្រាល ដេករដូករណែលពេញផ្លូវ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-5863 បើកពីលិចទៅកើតក្នុងល្បឿនលឿន ហើយរេពេញផ្លូវ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 3A-3512 បានបើកមកកៀរគ្នា បណ្ដាលឲ្យរថយន្តហាយលែនឌ័រធ្លាក់ផ្លូវជាតិតែម្តង ។
លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា មុនកើតហេតុមានពលរដ្ឋបានរាយការណ៍មកនគរបាលប៉ុស្តិ៍ថា មានគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវជាតិលេខ៦ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកបានបញ្ជូនកម្លាំងជំនាញឱ្យចុះទៅពិនិត្យដល់កន្លែងកើតហេតុទាំងយប់ ដើម្បីជួយសង្គ្រោះនិងធ្វើការវាស់វែង ដើម្បីយករថយន្តទាំង២គ្រឿងចេញពីកន្លែងកើតហេតុកុំឱ្យកកស្ទះចរាចរ ។
លោកអធិការបញ្ជាក់ថា រថយន្តហាយលែនឌ័រដែលធ្លាក់ផ្លូវនោះបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស សរុបទាំងអស់៧នាក់ រួមមាន ១-ឈ្មោះ លេង តុលា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរអ្នកបើករថយន្តតាក់ស៊ី រស់នៅភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប (ស្លាប់នៅហ្នឹងកន្លែង), ២-ឈ្មោះ ម៉ាន់ ម៉ារីន ភេទស្រី អាយុ៤១ឆ្នាំ ជាប្រពន្ធអ្នកបើកបរ របួសធ្ងន់ បាក់ឆ្អឹងជំនីចំនួន២ និងដេជាច្រើនថ្នេរ, ៣-ឈ្មោះ លេង តុងលុច ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្ស ត្រូវជាកូនអ្នកបើកបរ(ស្លាប់), ៤-ឈ្មោះ អឿន សុខចាន់ ភេទស្រី អាយុ៣៤ឆ្នាំ អ្នករួមដំណើរ របួសបាក់ភ្លៅ ធ្ងន់, ៥-ឈ្មោះ ផៃ សុផាត ភេទប្រុស អាយុ៣០ឆ្នាំ អ្នករួមដំណើរ របួសធ្ងន់ (មុខ មាត់ ដេរ៥ថ្នេរ), ៦-ឈ្មោះ ផាត ម៉េងហួរ ភេទប្រុស អាយុ៥ឆ្នាំ ត្រូវជាកូនអ្នកបើកបរ (របួសស្រាល) និង ៧-ឈ្មោះ ផាត ម៉េងហ៊ង ភេទប្រុស អាយុ៤ឆ្នាំកន្លះ ត្រូវជាកូនអ្នកបើកបរ (របួសធ្ងន់ ត្រង់ក្បាល ជើង) ។
លោកវរសេនីយ៍ត្រី ទេព ពុំសែន បានឲ្យដឹងទៀតថា បន្ទាប់ពីបើកកៀររថយន្តហាយលែនឌ័រហើយ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយត្រូវបានគេបើកយកទៅលាក់ទុកនៅខាងក្រោមផ្លូវជាតិ ចំណុចត្រពាំងខ្ទឹម ក្នុងភូមិសាស្ត្រឃុំសសរស្តម្ភ រួចអ្នកបើកបររត់គេចខ្លួនបាត់ បន្សល់ទុកតែកម្មករ៤នាក់ និងរថយន្តតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ ទាំងរថយន្តបង្ក និងរថយន្តរងគ្រោះ ត្រូវបានកម្លាំងជំនាញអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ។ ចំណែកជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ឯកជន ស៊ឹង រិទ្ធីរ៉េត ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៦ ៕

COMMENTS